រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលខេត្តកោះកុង បានទទួលការឧបត្ថម្ភថវិកាចំនួន ១,០០០,០០០ រៀល ម៉ាស ២០ ប្រអប់ និងជែលលាងសំអាតដៃ ២០ ដប ពីម្ចាស់ឱសថស្ថានកោះកុង និងសណ្ឋាគារណាត់ធីកោះកុង ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ covid-19។

ព្រឹកថ្ងៃចន្ទ ៧ កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តកោះកុង បានទទួលការឧបត្ថម្ភថវិកាចំនួន ១,០០០,០០០ រៀល ម៉ាស ២០ ប្រអប់ និងជែលលាងសំអាតដៃ ២០ ដប ពីម្ចាស់ឱសថស្ថានកោះកុង និងសណ្ឋាគារណាត់ធីកោះកុង ដើម្បីចូលរួមជាមួយរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ covid-19 ។

ក្នុងឱកាសនោះដែរ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ម្ចាស់ឱសថស្ថានកោះកុង និងសណ្ឋាគារណាត់ធីកោះកុង ដែលបានចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត និងរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ covid-19 ស្របតាមការអំពាវនាវរបស់រដ្ឋបាលខេត្តដែលបានអំពាវនាវកន្លងមក។ ជាមួយគ្នានេះ លោកអភិបាលរងខេត្ត បានជូនពរ ម្ចាស់ឱសថស្ថានកោះកុង និងសណ្ឋាគារណាត់ធីកោះកុង និងក្រុមគ្រួសារ បានជូបប្រទះនូវពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង