រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ង៉ែ ដា ជំទប់ទី១ ឃុំកណ្តោល បានដឹកនាំក្រុមការងារបានចូលរួមអមដំណើរ លោកជំទាវ សាំង សូរធូកា ភរិយា ឯកឧត្តមឈឿន កុសលវីរៈប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកណ្ដាល ចុះពិនិត្យរៀបចំទុយោទឹកដែលដាច់តាមបណ្ដោយ ភូមិតាំកន់ និងភូមិកណ្ដោល មកតឡើងវិញដើម្បីសំរួលទឹកជូនប្រជាពលរដ្ឋបានប្រើប្រាស់

ដោយមានការអញ្ជើញចូលរួមពី លោក យិន លេន សមាជិកក្រុមប្រឹក្សាស្រុកបូទុមសាគរ លោក គឹម ជួន សមាជិកក្រុមប្រឹក្សាស្រុកបូទុមសាគរ  ស.ស.យ ក ឃុំ សមាជិកភូមិ និងប្រជាពលរដ្ឋ  ។

ក្នុងនាមរដ្ឋបាលឃុំកណ្តោល និងជួសមុខឱ្យប្រជាពលរដ្ឋក្នុងភូមិតាំកន់ និងភូមិកណ្តោលទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ជំទាវ 

និងក្រុមគ្រួសារចំពោះសណ្តានចិត្ត និងការចូលរួមឧបត្ថម្ភ តប្រព័ន្ធទឹកជូនប្រជាពលរដ្ឋក្នុងឃុំកណ្តោល។

សូមគោរពជូនលោក ជំទាវ និងក្រុមគ្រួសារ សូមជួបប្រទះតែនឹងសេចក្តីសុខ ចម្រុងចម្រើន និងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈសុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ប្រភពរដ្ឋបាលឃុំកណ្ដោល

===================

ថ្ងៃសុក្រ ៨ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣

អត្ថបទទាក់ទង