រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឡុញ សុផល មេឃុំភ្ញីមាស បានដឹកនាំប្រជុំជាមួយប្រជាការពារភូមិ នឹងបានឧបត្ថម្ភគ្រឿងឧបភោគ នឹងថវិកាមួយចំនួនដល់ប្រជាការពារភូមិ

ថ្ងៃ​អង្គារ​៨​កើត​ខែ​ចេត្រ​ឆ្នាំ​កុរឯកស័កពុទ្ធសករាជ២៥៦៣,​ត្រូវ​នឹង​ថ្ងៃទី​៣១ ខែ មីនា ឆ្នាំ ២០២០​រដ្ឋបាល​ឃុំ​ភ្ញី​មាស​បាន​ដឹកនាំ​ប្រជុំ ជាមួយប្រជា​ការពារភូមិ ​ដើម្បី​ឲ្យ​បាន​យល់​អំពី​តួនាទីភារកិច្ច​របស់​ខ្លួន.ក្ដាប់​ឱ្យ​បាន​នៅ​រាល់សភាពកាណ៍ផ្សេង​ៗ. ដែល​កើត​មាន​ឡើង​ក្នុង​មូលដ្ឋាន​ដើម្បី​រាយការណ៍​ជូន​សមត្ថកិច្ច​និង​អាជ្ញាធរ​បាន​ដឹង.នឹង​ទប់ស្កាត់​ជា​បន្ទាន់.ក្នុង​នោះ​គ្រួសាររបស់លោកមេឃំុ ភ្ញីមាស បានផ្ដល់ជូននៅសម្ភារះមួយចំនួនមានក្រម៉ាចំនួន៣០ អង្ករ​ចំនួន​៦បាវ​ធំ នឹង​ថវិការ៦០០,០០០រៀលដើម្បីសម្រាប់ចែកជូនប្រជាកាពារចំនួន៣០នាក់.​ក្នុង​នោះ​ម្នាក់​ៗ​ទទួល​បាន​អង្ករ​១០​គី​ឡូ.ក្រមា៉១.នឹង​ថវិការ២០,០០០រៀល
ប្រភព រដ្ឋបាលឃុំភ្ញីមាស

អត្ថបទទាក់ទង