រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហាក់ ឡេង អភិបាល នៃគណ:អភិបាលស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងតួនាទី និងភារ:កិច្ច តាមការិយាល័យចំណុះ ទាំង ១៣ នៃរចនាសម្ព័ន្ធរដ្ឋបាលស្រុក

31/03/2020 (8:00 am)
-----------------------------------
រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំកិច្ចប្រជុំស្តីពីការពង្រឹងតួនាទី និងភារ:កិច្ច តាមការិយាល័យចំណុះ ទាំង ១៣ នៃរចនាសម្ព័ន្ធរដ្ឋបាលស្រុក ក្រោមអធិបតីភាព លោក ហាក់ ឡេង អភិបាល នៃគណ:អភិបាលស្រុកបូទុមសាគរ ដោយមាការអញ្ជើញចូលរួម លោក លោកស្រី អភិបាលរងស្រុក នាយករងរដ្ឋបាល លោក លោកស្រី ប្រធាន អនុប្រធាន និង មន្រ្តី ការិយាល័យចំណុះ សាលាស្រុក សរុបចំនួន ២៦នាក់ ស្រី៧នាក់ ។
របៀបវារ: ÷
១.យល់ដឹងអំពីតួនាទី និងភារ:កិច្ច តាមការិយាល័យជំនាញ ទាំង ១៣ នៃរចនាសម្ព័ន្ធរដ្ឋបាលស្រុក
២.វិធីបង្ការ និងទប់ស្កាត់ នៃជម្ងឺ covid-19 ពីសារាចរណែនាំរបស់ ក្រសួងមហាផ្ទៃ លេខ០០២ និងក្រសួងសុខាភិបាល លេខ ០៣៩
៣.បញ្ហាផ្សេងៗ
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
--------------------
ថ្ងៃអង្គារ ៨ កើត ខែចេត្រ ឆ្នាំកុរ
ឯកស័ក ពុទ្ធសករាជ ២៥៦៣
ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០
ថ្ងៃនេះ ជាថ្ងៃសីល
March 31, 2020

អត្ថបទទាក់ទង