រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា របស់គណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ

រដ្ឋបាលឃុំភ្ញីមាស 

…..,………………………..
ក្រោមការចាត់តាំងរបស់លោក ឡុញ សុផល មេឃុំភ្ញីមាស លោកស្រី ទិត ជាត្រា អនុប្រធាន គ.ក.ន.ក និងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា របស់គណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ សមាសភាពចូលរួមមាន លោក លោកស្រី សមាជិកអចិ ន្រៃ្ដយ៍ គ.ក.ន.ក លោកនាយប៉ុស្តិ៍  ស្មៀនឃុំ តំណាងប៉ុស្ដិ៍សុខភាពភ្ញីមាស ជំនួយការឃុំ ជំនួយការហិរញ្ញវត្ថុ មេភូមិទាំង៣ លោកនាយកសាលាបឋមសិក្សាពាមកាយ ក្រុមទ្រទ្រង់សុខភាពភូមិ សរុបរួម១៥នាក់ ស្រី៧នាក់ ។
អំពីរបៀបវារះរួមមាន÷                
១/.ពិនិត្យនិងពិភាក្សាកំណត់ហេតុប្រជុំខែមុន         
២/.ពិនិត្យនិងពិភាក្សាលើការងារសុខភាព
៣/.ពិនិត្យនិងពិភាក្សាលើការងារអប់រំ     
៤/.ពិនិត្យនិងពិភាក្សាលើការងារពាក់ព័ន្ធស្រ្តី និងកុមារ
៥.ពិនិត្យនិងពិភាក្សាលើការងារសន្តិសុខនិងសណ្តាប់ធ្នាប់
៦.ពិនិត្យនិងពិភាក្សាលើការងារចុះបញ្ជីកំណើត
៧.ពិនិត្យនិងពិភាក្សាលើការងារប្រើប្រាស់ថវិកា គ.ក.ន.ក
៨.ផ្សេងៗ   
……………………………………………….
ថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័កពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣

អត្ថបទទាក់ទង