ប្រតិភូខេត្តកោះកុង បំពេញទស្សនកិច្ចសិក្សា និងជួបពិភាក្សាការងារក្នុងវិស័យអាទិភាព ជាមួយវិទ្យាស្ថានពហុបច្ចេកទេស ណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន។
លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំប្រតិភូខេត្ត បំពេញទស្សនកិច្ចសិក្សា និងពិភាក្សាការងារក្នុងវិស័យអាទិភាព ជាមួយវិទ្យាស្ថានពហុបច្ចេកទេស ណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណង (១)ធ្វើការចែករំលែកទស្សនៈវិស័យ នៃ ការទទួលបានផលប្រយោជន៍ទៅវិញទៅមក តាមរយៈការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ។
ទន្ទឹមនឹងនោះផងដែរ លោកជំទាវប្រធានប្រតិភូ បានសំដែងនូវសុទិដ្ឋិភាព ក្នុងការជួបពិភាក្សាជាមួយនាយកវិទ្យាស្ថានពហុបច្ចេកទេស ណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន លើកនេះ៕
ថ្ងៃព្រហស្បតិ៍ ១៤ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ថ្ងៃនេះ ជាថ្ងៃកោរ September 28, 2023











































