លោក អិក កួន មេឃុំថ្មស និងជាប្រធានក្រុមកាកបាទក្រហមឃុំ និង ក្រុមប្រឹក្សាឃុំទទួល បន្ទុក គ.ក.ន.ក ឃុំ បានជួបសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋងាយរងគ្រោះ ០១គ្រួសារ ឈ្មោះ ភូ វ៉ាលី ភេទស្រី អាយុ ៤០ឆ្នាំ រស់នៅភូមិ ថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលដំបូលផ្ទះរបស់គាត់មានសភាពចាស់ធ្លុះធ្លាយ និងលិចទឹក ពេលភ្លៀងធ្លាក់ ។ ឆ្លៀតក្នុងឱកាសនៅ លោកមេឃុំបានធ្វើការឧបត្ថម្ភជូន ដែកគោល ១គីឡូ ស័ង្កសីប្រវែង ៣ម៉ែត្រ ចំនួន ១៥សន្លឹក សម្រាប់យកទៅជួសជុលកន្លែងដែលខូចខាត។
ប្រភព@ រដ្ឋបាលឃុំថ្មស
——————————
ថ្ងៃព្រហស្បតិ៍ ខែភទ្របទ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៣