រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ផង់ សុផាន់ណា មេឃុំឫស្សីជ្រុំ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការកាយ រឺមិនកាយស្ពានបង្ហៀរអូចម្រូង នៅភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ដើម្បីបញ្ជៀសការស្ទះទឹកពេលដែលភ្លៀងធ្លាក់មកខ្លាំង។

នៅសាលាឃុំឫស្សីជ្រុំបានរៀបចំកិច្ចប្រជុំពិភាក្សាលើការកាយ រឺមិនកាយស្ពានបង្ហៀរអូចម្រូង នៅភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ដើម្បីបញ្ជៀសការស្ទះទឹកពេលដែលភ្លៀងធ្លាក់មកខ្លាំង។ ក្រោមអធិបតីភាពលោក ផង់ សុផាន់ណា ជាមេឃុំឬស្សីជ្រុំ។សមាសភាពចូលរួមជំទប់ទី 1 មេភូមិ សមាជិកភូមិទាំងពីរ ស្មៀនឃុំ និងប្រជាពលរដ្ឋ(ដែលរស់នៅជុំវិញស្ពាន)សរុបអ្នកចូលរួមទាំងអស់ចំនួន ១៤នាក់ ស្រី ០៣នាក់។ ជាលទ្ធផលអង្គប្រជុំបានពិភាក្សាបានយ៉ាងល្អិតល្អន់ដោយមានការចូលរួមផ្ដល់មតិទាំងអស់គ្នាដោយមានមតិគាំទ្រឲ្យកាយស្ពានបង្ហៀរនេះដើម្បីបញ្ជៀសទឹកជំនន់ចំនួន ១១ នាក់ និងមិនយល់ព្រមឲ្យកាយចំនួន ០២នាក់។ យោងតាមកិច្ចពិភាក្សាខាងលើកិច្ចប្រជុំត្រូវបានសម្រេចកាយស្ពានបង្ហៀរអូរចម្រូងក្រោមស្ពានដែកដែលបានសាងសង់ថ្មី នៅពេលដែលមានថវិកា ឬក៏ជំនួយគ្រប់គ្រាន់។

ថ្ងៃសុក្រ១៥កើត ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣

អត្ថបទទាក់ទង