រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ស្រី អុិន សោភ័ណ្ឌ អនុប្រធានអុនសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ តំណាងលោក ហាក់ ឡេង បានដឹកនាំក្រុមការ បានចុះសួរសុខទុក្ខនិងចូលរួមរំលែកទុក្ខដល់គ្រួសារសព លោកស្រី ថន វិញ រស់នៅភូមិកណ្តោល ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង

01/04/2020 (2:00 pm)
-----------------------------
លោក ស្រី អុិន សោភ័ណ្ឌ អនុប្រធានអុនសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ តំណាងលោក ហាក់ ឡេង បានដឹកនាំក្រុមការ បានចុះសួរសុខទុក្ខនិងចូលរួមរំលែកទុក្ខដល់គ្រួសារសព លោកស្រី ថន វិញ រស់នៅភូមិកណ្តោល ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។

នាឱកាសនោះលោកស្រីអនុប្រធានបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសា ខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយនិង សូមអ្នកមីង ក៏ដូចជាក្រុមគ្រួសារលោកស្រីសូមកុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត និង រស់នៅស្អាត ។

ឆ្លើយតបជាមួយនិងការផ្តល់អំណោយមនុស្សធម៌នេះ លោកស្រី និងក្រុមគ្រួសារ សូមគោរពជូនពរ និងថ្លែងអំណរគុណដ៏ ជ្រាលជ្រៅជូនចំពោះលោកស្រី និងក្រុមការងារកាកបាទក្រហម ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវ ប្រធាន គណៈកម្មាធិការសាខា ដែលជានិច្ចកាល តែងតែយកចិត្តទុក ដាក់ដល់ ការ លំបាករបស់ ប្រជាពលរដ្ឋគ្រប់ច្រកល្ហកដូចពួកគាត់។

ថវិកាដែលអនុសាខាបានផ្ដល់ជូនមានថវិកា១០០.០០០រៀល អង្ករ២០kg និងថវិកាក្រុមការងារ ចំនួន ៧០.០០០រៀល។

ប្រភពៈអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ
------------------------------------------
ថ្ងៃពុធ ៩ កើត ខែចេត្រ ឆ្នាំកុរ
ឯកស័ក ពុទ្ធសករាជ ២៥៦៣
ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២០
April 1, 2020

អត្ថបទទាក់ទង