ថ្ងៃសៅរ៍ ១ រោច ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣
លោកស្រី អ៊ុក កន្និកា អនុប្រធានក្រុមកាកបាទក្រហមកម្ពុជា ឃុំតាតៃក្រោម បានដឹកនាំលោកស្រី សេុីត សុខុម សមាជិក និង លោកស្រី ជួន ចាន់ស៊ីមៀន អ្នកស្ម័គ្រចិត្ត នៃក្រុមកាកបាទក្រហមកម្ពុជាឃុំតាតៃក្រោម ចូលរួមជាមួយ លោក អ៊ុឹង បឺត សមាជិកគណៈកម្មាធិការអនុសាខកាកបាទក្រហមកម្ពុជាស្រុកកោះកុង តំណាង លោក ជា សូវី ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកោះកុង បាននាំយកថវិការ ២០០០០០ រៀល របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ប្រគល់ជូនគ្រួសារកុមារា គ្រៀរ សុវណ្ណផាត់ថាណា ភេទប្រុសអាយុ១២ខែ ដែលមានជំងឺស្វិតសួតមួយចំហៀង ដែលកំពុងទទួលការព្យាបាលដោយមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប។



