រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្តមសេនីយ៍ត្រី មីន រស្មី ស្នងការរងផែនការងារធនធានមនុស្ស បានដឹកនាំមន្ត្រីផែនធនធានមនុស្ស ទៅសាកសួរសុខទុក្ខភរិយាលោកវរសេនីយ៍ទោ គឹម សុភ័ក្រ នាយរងការិយាល័យបុគ្គលិក ដែលទើបសម្រាលបុត្រ និងកំពុងសម្រាកលំហែមាតុភាពនៅគេហដ្ឋាន

ដោយមានការយកចិត្តទុកដាក់របស់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត នៅព្រឹក ថ្ងៃទី០៣ ខែតុលាឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី មីន រស្មី ស្នងការរងផែនការងារធនធានមនុស្ស បានដឹកនាំមន្ត្រីផែនធនធានមនុស្ស ទៅសាកសួរសុខទុក្ខភរិយាលោកវរសេនីយ៍ទោ គឹម សុភ័ក្រ នាយរងការិយាល័យបុគ្គលិក ដែលទើបសម្រាលបុត្រ និងកំពុងសម្រាកលំហែមាតុភាពនៅគេហដ្ឋាន ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី មីន រស្មី បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខពីលោកឧត្តមសេនីយ៍ទោ ស្នងការ និងបានប្រគល់សម្ភារ និងថវិកាមួយចំនួន ជូនគ្រួសារលោកវរសេនីយ៍ទោ គឹម សុភ័ក្រ ផងដែរ។

អត្ថបទទាក់ទង