រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ ថាន់​ វីណៃ​ នាយករងរដ្ឋបាលសាលាស្រុក​ លោក​ អ៉ិន​ វិជ្ជា​ អនុប្រធានការិ.ផែនការ​ និងគាំទ្រឃុំ​ សង្កាត់​ ​ បានចូលរួមកិច្ចប្រជុំរួមសកម្មភាពគណនេយ្យភាពសង្គម​ នៅឃុំទួលគគីរ

លោក​ ថាន់​ វីណៃ​ នាយករងរដ្ឋបាលសាលាស្រុក​ លោក​ អ៉ិន​ វិជ្ជា​ អនុប្រធានការិ.ផែនការ​ និងគាំទ្រឃុំ​ សង្កាត់​ លោកមេឃុំទួលគគីរ​ ជំទប់ទី១​ ជំទប់ទី២​ ក្រុមប្រឹក្សាឃុំទាំងអស់​ ស្មៀនឃុំ​ នាយកសាលាបឋមសិក្សាទួលគគីរ​ នាយកសាលាបឋមសិក្សា​ ទៀ​ បាញ់​ តាចាត​ និងតំណាងប្រជាពលរដ្ឋចំនួន០៣​ នាក់​ បានចូលរួមកិច្ចប្រជុំរួមសកម្មភាពគណនេយ្យភាពសង្គម​ ក្នុងគោលបំណងដេីម្បីបង្កេីតផែនការសកម្មភាពរវាងអ្នកផ្ដល់សេវា​ និងបង្កេីតគណៈកម្មការតាមដាននូវផែនការរួមគណនេយ្យភាពសង្គម​ ដោយមានគាំទ្របច្ចេកទេសដោយអង្គការដៃគូសម្រាប់ការអភិវឌ្ឍន៍ (PFDA)​ ។
នៅសាលាឃុំទួលគគីរ
វេលាម៉ោង៨:០០នាទីព្រឹក
ថ្ងៃសុក្រ​ ៧រោច​ ខែភទ្របទ​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស​ ២៥៦៧​ ត្រូវនឹងថ្ងៃទី០៦​ ខែតុលា​ ឆ្នាំ២០២៣

អត្ថបទទាក់ទង