រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌទី៧ ក្នុងព.ស.២៥៦៧ គ.ស.២០២៣ នាពុទ្ធសីមាវត្តសុវណ្ណបព៌ត (ហៅវត្តកោះកាពិ) ក្នុងឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ។

ថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ October 6, 2023 លោកស្រេង ហុង  អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំមន្រ្ដីរាជការសាលាខេត្ត មន្រ្ដីរាជការសាលាស្រុកកោះកុង  ក្រុមប្រឹក្សាឃុំ មន្រ្ដីរាជការជុំវិញឃុំកោះកាពិប្រជាពលរដ្ឋ ដើម្បីប្រារព្ធពិធីបុណ្យកាន់បិណ្ឌទី៧ ក្នុង ព,ស ២៥៦៧ គ,ស ២០២៣ ដោយបូជាគ្រឿងសក្ការៈបូជាព្រះពុទ្ធរូប   និងវេរភត្តាអាហារ និងទេយ្យទានមានចតុបច្ច័យ ប្រគេនដល់ព្រះសង្ឃ ដើម្បីឧទ្ទិសផល្លាអានិសង្ឃ ដែលកើតឡើងពីពុទ្ធបូជា ធម្មបូជា និងសង្ឃបូជា ជូនដល់បុព្វការីជន មានមាតាបិតាជីដូន ជីតា គ្រប់ញាតិសន្តានក្នុងសង្សារវត្តព្រមទាំងបុព្វការីជនអ្នកស្នេហាជាតិ ដែលបានពលីជីវិតដើម្បីការពារជាតិមាតុភូមិ សូមបានបដិសន្ធិវិញ្ញាណក្នុងសុគតិភព ។

មួយវិញទៀត សូមផល្លាអានិសង្ឃ នៃបុណ្យកាន់បិណ្ឌនេះ បានជូនដល់បងប្អូនកូនក្មួយ អ៊ុំ ពូ មីង យាយតា ប្រជាពលរដ្ឋជួបតែព្រះពុទ្ធពរ៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតទៅជាបការៈដ៏ទៃឡើង ។

នៅវត្តសុណ្ណបព៌ត (ហៅវត្តកោះកាពិ) ស្ថិតក្នុងឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ៕

អត្ថបទទាក់ទង