រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឃុន វណ្ណា ប្រធានក្រុមប្រឹក្សាឃុំកោះកាពិ ដឹកនាំសមាជិកក្រុមប្រឹក្សាឃុំកោះកាពិ ចូលរួមរំលែកទុក្ខគ្រួសារសពលោក នាយកសាលាបឋមសិក្សាកោះស្រឡៅ

ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០ កើត ខែចែត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២ ខែមេសា ឆ្នាំ២០២០ លោក ឃុន វណ្ណា ប្រធានក្រុមប្រឹក្សាឃុំកោះកាពិ បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ និងមន្ត្រីភូមិ នៃរដ្ឋបាលឃុំកោះកាពិ ចូលរួមសម្តែងការសោកស្តាយ និងរំលែកទុក្ខដ៏ក្រៀមក្រំ ក្នុងពិធីបុណ្យសពភរិយា របស់លោក សែម សីហា នាយកសាលាបឋមសិក្សាកោះស្រឡៅ និងជាសមាជិក ស.ស.យ.ក ស្រុកកោះកុង ដែលបានទទួលមរណៈភាពដោយសាររោគាពាធ។
ទន្ទឹមជាមួយគ្នានោះផងដែរ លោកប្រធានក្រុមប្រឹក្សាឃុំ និងសហការី បាននាំយកនូវបច្ច័យមួយចំនួនយកចូលរួមក្នុងពិធីបុណ្យសពផងដែរ។

ប្រភព ៖ អ៊ឹង បឺត

អត្ថបទទាក់ទង