លោក តុង យ៉ាវ អភិបាលរងស្រុក និងលោក ស្រី សាត សុវណ្ណរ៉េត ប្រធានការិ សង្គមកិច្ច និងសុខុមាលភាពសង្គម បាន ចូលរួមអមដំណើរ លោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង នាំយកនូវទេយ្យវត្ថុនានា ចូលរួមវេនកាន់បិណ្ឌជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត ច័ន្ទមុនីរាម ហៅវត្តអណ្តូងទឹក ស្ថិតនៅក្នុងភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ប្រកបដោយទឹកមុខរីករាយជ្រះថ្លាក្នុងបុណ្យកុសល។
សូមបុណ្យកុសល សុខចម្រើន កើតមានដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សប្បុរសជន ដែលជាម្ចាស់ទាន ម្ចាស់សទ្ធាគ្រប់ៗគ្នា។
សូមអនុមោទនា!.
ប្រភព:រដ្ឋបាលស្រុកបូទុមសាគ
===================
ថ្ងៃអាទិត្យ៩រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ខែតុលា ឆ្នាំ២០២៣
វេលាម៉ោង ៩:៣០នាទីព្រឹក