រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលគ្រឿងឧបភោគ បរិភោគមួយចំនួន ពីក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ រដ្ឋបាលឃុំទាំងបួន ព្រះសង្ឃ និងសប្បុរសជន ព្រមទាំងប្រជាពលរដ្ឋ ក្នុងស្រុកបូទុមសាគរ ដែលបាននាំយកថវិកា ដើម្បីចែកជូនកងកម្លាំងការពារតាមបន្ទាត់ព្រំដែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូល មកដល់នៅថ្ងៃខាងមុខ។

ក្នុងឱកាសនោះដែរ លោកជំទាវ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ រដ្ឋបាលឃុំទាំងបួន ព្រះសង្ឃ និងសប្បុរសជន ព្រមទាំងប្រជាពលរដ្ឋ ក្នុងស្រុកបូទុមសាគរ ដែលបាននាំយកថវិកា និងគ្រឿងឧបភោគ បរិភោគមួយចំនួន ដើម្បីចែកជូនកងកម្លាំងការពារតាមបន្ទាត់ព្រំដែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ដោយផ្អែកលើគោលជំហរសាមគ្គី និងវប្បធម៌ចែករំលែក បងប្អូនកងកម្លាំងពារតាមបន្ទាត់ព្រំដែន ពិតជាមានសេចក្តីត្រេកអរ ដោយមានការគាំទ្រយ៉ាងពេញទំហឹង ពីសមរភូមិក្រោយ ជាការចូលរួមលើកកម្ពស់ជីវភាពកងទ័ព នៅសមរភូមិមុខ ពិតជាខិតខំការពារបូរណភាពទឹកដីអោយបានគង់វង្ស៕

អត្ថបទទាក់ទង