រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជា ច័ន្ទកញ្ញា អភិបាលនៃគណៈអភិបាលស្រុកស្រែអំបិល និងជាប្រធានអនុសាខាកាកបាទក្រហមស្រុកស្រែអំបិល បានចុះសួរសុខទុក្ខ និងនាំយកនូវអំណោយចែកជូនដល់ខ្នងផ្ទះប្រជាពលរដ្ឋ ស្ថិតនូវឃុំជីខលើ និងឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង

លោក ជា ច័ន្ទកញ្ញា អភិបាលនៃគណៈអភិបាលស្រុកស្រែអំបិល និងជាប្រធានអនុសាខាកាកបាទក្រហមស្រុកស្រែអំបិល បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខដល់ខ្នងផ្ទះប្រពលរដ្ឋ និងបាននាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋទីទល់ក្រ ចំនួន២ឃុំ សរុប២០គ្រួសារ ស្ថិតនូវឃុំជីខលើ និងឃុំជីខក្រោម មានដូចជា៖ អង្ករ១០គីឡូរ មី ស្ករសរ អំបិល ទឹកត្រី ទឹកស៊ីអុីវ សាប៊ូលាងដៃ ជែលលាងដៃ ម៉ាស់ ក្រម៉ារ និងថវិការចំនួន៥០០០០៛ ហើយឃុំទាំងពីរក៏បានចូលរួមឧបត្ថមថវិការមួយចំនួនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំរបស់ខ្លួនផងដែរ បន្ថែមពីនេះលោកអភិបាលស្រុក និងក្រុមការងារក៏បានផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋអំពីវិធានការការពារ និងទប់ស្កាត់ជំងឺឆ្លងរាលដាលកូវីត-១៩ (covid-19)ដ៏កាចសាហាវនេះផងដែរ។

ប្រភព៖ ប្រាជ្ញ សុខប្រាថ្នា

អត្ថបទទាក់ទង