ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយករដ្ឋបាលសាលាស្រុក កម្លាំងប្រដាប់អាវុធស្រុកទាំងបីប្រភេទ មន្រ្តីរាជការការិយាល័យ នៃរដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ" គម្រប់ខួប ១១ឆ្នាំ ១៥ តុលា២០១២ - ១៥ តុលា ២០២៣ ដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តម របស់ព្រះអង្គ និងចងចាំជានិច្ចនូវរាល់ស្នាព្រះហស្ថ ព្រះរាជបូជនីយកិច្ច និងគុណូបការៈដ៏ធំធេងខ្ពង់ខ្ពស់បំផុតរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពលព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សាជាតិ បង្រួបង្រួមជាតិ និងអភិវឌ្ឍន៍លើគ្រប់វិស័យ។ ពិធីខាងលើប្រារព្ធធ្វើឡើងនៅសាលាស្រុកបូទុមសាគរ
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃអាទិត្យ ១ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣
វេលាម៉ោង០៧:០០នាទីព្រឹក