រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំភ្ញីមាស បានចុះសួរសុខទុក្ខ លោក សន សាវ ជំទប់ទី២ ដែលមានមានជំងឺសរសៃឈាមខួរក្បាល បណ្ដាលឱ្យស្ដឹកជើងនិងដៃ កំពុងសម្រាកព្យាបាល

រដ្ឋបាលឃុំភ្ញីមាស 

…………………………………….
លោក ឡុញ សុផល មេឃុំភ្ញីមាស បានដឹកនាំក្រុមការងាររបស់ឃុំ រួមមាន ក្រុមប្រឹក្សាឃុំ មន្ដ្រីប៉ុស្ដិ៍ ស្មៀនឃុំ និងអនុភូមិ ចុះសួរសុខទុក្ខ លោក សន សាវ ជំទប់ទី២ ដែលមានមានជំងឺសរសៃឈាមខួរក្បាល បណ្ដាលឱ្យស្ដឹកជើងនិងដៃ កំពុងសម្រាកព្យាបាលនៅក្នុងមូលដ្ឋាននៅឡើយ ដែលស្ថិតនៅភូមិតានី ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង។ ក្នុងនោះ បានផ្តល់ថវិកាចំនួន ៣៥ ម៉ឺនរៀល ជាថវិការបស់រដ្ឋបាលឃុំ និងមេឃុំ ។
…………………………………………
ថ្ងៃចន្ទ ២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័កពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣
         

អត្ថបទទាក់ទង