លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម នុត អ៉ិនវ័នរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងកិច្ចប្រជុំ និងពិនិត្យការស្នើសូមវិនិយោគសាងសង់គម្រោងវារីអគ្គិសនីស្ទឹងប្ញស្សីជ្រុំកណ្ដាល និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុត ស្ថិតក្នុងខេត្តកោះកុង តាមរូបភាព BOT របស់ក្រុមហ៊ុន KHMER ELECTRICAL POWER CO., LTD។
ថ្ងៃអង្គារ ៣ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ October 17, 2023




