រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

នៅទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តកោះកុង ឧត្ដមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកោះកុង បានដឹកនាំក្រុមការងារ ចូលរួមប្រជុំទទួល ក្រុមការងារអធិការកិច្ចក្រសួងការពារជាតិ អគ្គបញ្ជាការអធិការកិច្ច កងរាជអាវុធហត្ថផ្ទៃប្រទេស

នៅទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តកោះកុង ឧត្ដមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកោះកុង បានដឹកនាំក្រុមការងារ ចូលរួមប្រជុំទទួល ក្រុមការងារអធិការកិច្ចក្រសួងការពារជាតិ អគ្គបញ្ជាការអធិការកិច្ច កងរាជអាវុធហត្ថផ្ទៃប្រទេស ដឹកនាំដោយ ឧ ទោ ព្រំ ជឿន នាយករងអធិការកិច្ចក្រសួង ការពារជាតិ ចុះត្រួតពិនិត្យ អធិការកិច្ច ចំនួនទ័ព កូន អចលនទ្រព្យ បណ្តឹងពាក់ពន្ធ័យោធា ការបង្ក្រាប គ្រឿងញៀន និងយានយន្តប្រើប្រាស់ស្លាក លេខ ខ ភ ម ប្រចាំឆ្នាំ តាមផែនការរបស់ក្រសួងការពារជាតិ។តាមការវាយតំលៃក្រុមការងារគណៈកម្មការអធិការកិច្ចមកលើអង្គភាពកងរាជអាវុធហត្ថខេត្តកោះកុង បំពេញការងារ និងភារកិច្ចបានល្អប្រសើរ។
ប្រភព : ទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តកោះកុង

អត្ថបទទាក់ទង