រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំគណៈកម្មការ មុនដំណើរការប្រឡងបច្ចេកទេសឆ្នាំទី១ ឆ្នាំទី២ និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣

មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង៖ លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំគណៈកម្មការ មុនដំណើរការប្រឡងបញ្ចប់ឆ្នាំទី១ ឆ្នាំទី២ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ក្រោមអធិបតីភាព ឯកឧត្តម ឳម សិទ្ឋី អគ្គនាយករងនៃ អគ្គនាយកដ្ឋានអប់រំ នៅមណ្ឌលវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង សម័យប្រឡង៖ ២០ តុលា ២០២៣ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣។ មានចំនួន ០៥បន្ទប់ និងបេក្ខជនសរុបចំនួន ៤៥នាក់ ស្រី ០៥នាក់។

ថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ឋសករាជ ២៥៦៧

ត្រូវនឹងថ្ងៃទី ១៩ ខែតុលា​ ឆ្នាំ២០២៣

អត្ថបទដោយ៖ ឡុច ភារុន

អត្ថបទទាក់ទង