លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុក តំណាងលោក អភិបាលស្រុកបូទុមសាគរ បានដឹកនាំ លោក លោកស្រី ប្រធានការិយាល័យពាក់ព័ន្ធ ចូលរួចកិច្ចប្រជុំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី "អនុក្រឹត្យស្ដីពីគោលការណ៍ និងនីតិវិធីបន្ថែមសម្រាប់ការ គ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងក្របខ័ណ្ឌនៃការផ្ទេរមុខងារ និងការចែករំលែកចំណូល មិនមែនសារពើពន្ធ ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ” តាមរយះប្រព័ន្ធ Zoom Metting ក្រោមគណៈអធិបតី ឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការ នៃ កសហវ. និងជាប្រធានក្រុមការងារចំពោះកិច្ចកម្រិតថ្នាក់ដឹកនាំ និងឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ(កសហវ.) និងជាអគ្គលេខាធិការង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(អ.គ.ហ.) និងជាប្រធាក្រុមការងារចំពោះកិច្ចកម្រិចបច្ចេកទេស ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
===================
ថ្ងៃសុក្រ ៦ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣
វេលាម៉ោង ៨:០០ នាទីព្រឹក