លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ បានអញ្ជេីញជួបសំណេះសំណាល និងផ្តល់បទពិសោធន៍ការងារមួយចំនួន ដល់ក្រុមគ្រូបង្គោល នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ដោយមានការចូលរួមពី ៖
-លោកឧត្តមសេនីយ៍ត្រី ស សារ៉ាត ស្នងការរង ផែនការងារសេនាធិការ
-លោកឧត្តមសេនីយ៍ត្រី លឹម ឆាយ ស្នងការរង
-លោកវរសេនីយ៍ឯក គង់ បញ្ញា ស្នងការរង ផែនការការគ្រប់គ្រងអាវុធជាតិផ្ទុះ និងបង្ការពន្លត់អគអគ្គីភ័យ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកឧត្ដមសេនីយ៍ទោស្នងការ បានអញ្ជើញចុះត្រួតពិនិត្យការរៀបចំបន្ទប់ពត៌មានវិទ្យា និងទីតាំងសំណង់បន្ថែមកន្លែងដាក់រថយន្ត ព្រមទាំងត្រៀមចំសាងសង់បន្ថែម នៅកន្លែងមួយចំនួនទៀតក្នុងអង្គភាព។
ថ្ងៃសុក្រ ៦ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ October 20, 2023



