រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជា ស៊ីវត្រា អនុប្រធានមន្ទីរផែនការខេត្តបានដឹកនាំក្រុមការងារបច្ចេកទេស ចុះតាមដាន ត្រួតពិនិត្យ ការអនុវត្តនីតិវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងផ្តល់ប័ណ្ណសមធម៌ នៅ ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង

លោក ជា ស៊ីវត្រា អនុប្រធានមន្ទីរផែនការខេត្តបានដឹកនាំក្រុមការងារបច្ចេកទេស ចុះតាមដាន ត្រួតពិនិត្យ ការអនុវត្តនីតិវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងផ្តល់ប័ណ្ណសមធម៌ នៅ ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង។​
លោក ជា ស៊ីវត្រា អនុប្រធានមន្ទីរផែនការខេត្តបានដឹកនាំក្រុមការងារបច្ចេកទេសចុះតាមដាន ត្រួតពិនិត្យ ការអនុវត្តនីតិវិធីកំណត់ អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងផ្តល់ប័ណ្ណសមធម៌នៅឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ដែលមានសមាសភាពអញ្ជើញចូលរួម ក្រុមប្រឹក្សាឃុំ ស្មៀន អ្នកកាន់តាប្លេត មេភូមិ និង ក្រុមការងារមន្ទីរផែនការខេត្ត សរុប ០៧នាក់ ស្រី ០១នាក់។

-គោលបំណង៖

១.សម្ភាសន៍ក្រុមប្រឹក្សាឃុំ អំពីបែបបទនីតិវិធីការអនុវត្ត បញ្ហាប្រឈម និងសំណូមពរ

២.ពិនិត្យ និងការថែទាំតាប្លេត

៣.សម្ភាសន៍ផ្ទៀងផ្ទាត់ទិន្នន័យឡើងវិញចំនួន ០៥គ្រួសារ នៅភូមិព្រែកខ្សាច់ (គ្រួសារមានប័ណ្ណចំនួន០៣ និង គ្រួសារធម្មតាចំនួន០២)

៤.បានផ្លាស់ប្តូរូសំណាកគ្រួសារចំនួន ០៤គ្រួសារ ។
ថ្ងៃពុធ ១១ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣
October 25, 2023

អត្ថបទទាក់ទង