រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តកោះកុង បានធ្វើយុទ្ធនាការផ្សព្វផ្សាយស្តីពី ការកាត់បន្ថយប្រើប្រាស់ថង់ប្លាស្ទិក បានចំនួន ៤សាលា ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» ក្នុងក្រុងខេមរភូមិន្ទ

ថ្ងៃទី២៤-២៥ ខែតុលា ឆ្នាំ២០២៣

មន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្ត បានធ្វើយុទ្ធនាការផ្សព្វផ្សាយស្តីពី ការកាត់បន្ថយប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» បាន៤សាលាក្នុងក្រុងខេមរភូមិន្ទដូចខាងក្រោម៖

១. នៅសាលារៀន យូ.ធី.អិម អន្តរជាតិ (T.U.M International School) ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

ដោយយុទ្ធនាការផ្សព្វផ្សាយនេះមានការចូលរួម៖

លោកនាយកចំនួន ១នាក់

លោកគ្រូ-អ្នកគ្រូចំនួន ៧នាក់ (ស្រី ៥នាក់) សិស្សានុសិស្សចំនួន ១៤៣នាក់ (ស្រី ៧៦នាក់)

២. នៅមជ្ឈមណ្ឌលញ៉ូវវេ (New way center) ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

ដោយយុទ្ធនាការផ្សព្វផ្សាយនេះមានការចូលរួម៖

លោកនាយកចំនួន ១នាក់

លោកគ្រូ-អ្នកគ្រូចំនួន ៨នាក់ (ស្រី ៦នាក់) សិស្សានុសិស្សចំនួន ១៣៧នាក់ (ស្រី ៧៥នាក់)

៣. នៅសាលាបឋមសិក្សាកោះកុងអន្តរជាតិ ភូមិ៣ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

ដោយយុទ្ធនាការផ្សព្វផ្សាយនេះមានការចូលរួម៖

លោកនាយកចំនួន ១នាក់

លោកគ្រូ-អ្នកគ្រូចំនួន ២៨នាក់ (ស្រី ២៦នាក់) សិស្សានុសិស្សចំនួន ៥៩៧នាក់ (ស្រី ៣៣៤នាក់)

៤. នៅសាលាចំណេះដឹងទូទៅ កម្ពុជបុត្ត ភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

ដោយយុទ្ធនាការផ្សព្វផ្សាយនេះមានការចូលរួម៖

លោកនាយកចំនួន ១នាក់

លោកគ្រូ-អ្នកគ្រូចំនួន ២២នាក់ (ស្រី ១០នាក់) សិស្សានុសិស្សចំនួន ៣៦៩នាក់ (ស្រី ១៨៨នាក់)

គោលបំណង ÷

ដើម្បីឲ្យលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៅក្នុងសាលាខាងលើ បានស្វែងយល់ពីផលប៉ះពាល់នៃសំណល់ប្លាស្ទិកនិងចូលរួមកាត់បន្ថយ ពីមួយសប្តាហ៍យ៉ាងតិច១ថ្ងៃ រហូតដល់ឈប់ប្រើទាំងស្រុងនាពេលអនាគត ។

អត្ថបទទាក់ទង