រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីអនាម័យបរិស្ថាន ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវដើម្បីលើកកម្ពស់សោភ័ណភាពសហគមន៍នៅឃុំជ្រោយស្វាយ

ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣
មន្ទីរទេសចរណ៍ខេត្តបានសហការជាមួយរដ្ឋបាលស្រុកស្រែអំបិល រដ្ឋបាលឃុំជ្រោយស្វាយបើកកិច្ចប្រជុំ ”ផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីអនាម័យបរិស្ថាន ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវដើម្បីលើកកម្ពស់សោភ័ណភាពសហគមន៍” ក្រោមអធិបតីភាព លោក តេង នាវ នាយករងរដ្ឋបាលសាលាស្រុកស្រែអំបិល ដោយមានអញ្ជើញចូលរួមពី មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ប្រជាពលសហគមន៍ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន សសយក នៅសាលាឃុំជ្រោយស្វាយ និងបានធ្វើយុទ្ធនាការសម្អាតតាមតំបន់ឆ្នេរសមុទ្រ ដែលជាគោលដៅទាក់ទាញទេសចរណ៍សំខាន់ៗក្នុងឃុំជ្រោយស្វាយ។

អត្ថបទទាក់ទង