រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកបូទុមសាគរ សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិជីមាល​ និងភូមិអណ្តូងទឹក​ ជ្រាបថា​ នៅថ្ងៃទី៦ ខែវិច្ឆិកា​ ឆ្នាំ២០២៣ វេលាម៉ោង៤:៣០នាទីរសៀល មានគោចំនួន​ ៣ក្បាល​ បានចូលមកដល់បរិវេណសាលាស្រុក​ ដោយម្ចាស់គោ​ មិនអនុវត្តតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង និងរដ្ឋបាលស្រុកបូទុមសាគរ​ ដេីម្បីអនុវត្តសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត​ និងរដ្ឋបាលស្រុកអោយ​មានប្រសិទ្ធភាព​

រដ្ឋបាលស្រុកបូទុមសាគរ សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិជីមាល​ និងភូមិអណ្តូងទឹក​ ជ្រាបថា​ នៅថ្ងៃទី៦ ខែវិច្ឆិកា​ ឆ្នាំ២០២៣ វេលាម៉ោង៤:៣០នាទីរសៀល មានគោចំនួន​ ៣ក្បាល​ បានចូលមកដល់បរិវេណសាលាស្រុក​ ដោយម្ចាស់គោ​ មិនអនុវត្តតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង និងរដ្ឋបាលស្រុកបូទុមសាគរ​  ដេីម្បីអនុវត្តសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត​ និងរដ្ឋបាលស្រុកអោយ​មានប្រសិទ្ធភាព​។

រដ្ឋបាលស្រុកសូមរក្សាទុកគោ​ ចំនួន​ ៣ក្បាលនោះ​ ក្នុងសាលាស្រុកសិន​ រង់ចាំម្ចាស់គោមកធ្វេីការសម្របសម្រួល​​ និងធ្វេីកិច្ចសន្យា​ជាសាធារណៈ យកគោត្រលប់ទៅវិញ។

 អាស្រ័យហេតុនេះ​ សូមបងប្អូនដែលជាម្ចាស់គោ​ខាងលេី​ បានឃេីញហេីយ​ សូមមេត្តារួសរាន់​ មកធ្វើកិច្ចសន្យា ក្នុងករណីដែល​ គោ​ អស់លោក​ លោកស្រី​ បំផ្លាញដំណាំក្នុងបរិវេណសាលាស្រុក​ រដ្ឋបាល​ស្រុកនឹងធ្វេីការផាកពិន័យ​ ក្នុងដំណាំមួយដេីម​ សមស្របណាមួយតាមជាក់ស្តែង។

សូមបងប្អូនដែលរស់នៅក្នុងមូលដ្ឋានស្រុកបូទុមសាគរ​ សូមចូលរួមចែករំលែកព័ត៌មានខាងលេី​ អោយដល់ម្ចាស់សត្វគោ​ខាងលេី​ និងម្ចាស់សត្វចញ្ចឹមដទៃទៀត​ បានជ្រាបជាដំណឹង។ 

រដ្ឋបាលស្រុកសូមអរគុណបងប្អូន​ ដែលចូលរួមសហការ​ និងជួយធ្វេីអោយសណ្តាប់ធ្នាប់​ សាធារណៈក្នុងស្រុករបស់យេីង​មានភាពល្អប្រសេី។ សូមអរគុណ!!!

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃចន្ទ ៨ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣

អត្ថបទទាក់ទង