រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សេចក្ដីជូនដំណឹងស្ដីពីការបន្ថែមម៉ោងបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធចំនួន ០១ភូមិ នៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង មានកិត្តិយសសូមជូន ដំណឹងដល់សាធារណៈជនព្រមទាំងគ្រប់មន្ទីរ គ្រប់អង្គភាព គ្រប់សា្ថប័ន ឬភ្នាក់ងារហិរញ្ញវត្ថុ និងកម្មករ កម្មការនីរោងចក្រ ដែលមានការពាក់ព័ន្ធនឹងក្បាលដីទាំងអស់ដែលស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ឲ្យបានជ្រាបថាដើម្បីសម្រួលក្នុងការត្រួតពិនិត្យទិន្នន័យ បិទផ្សាយជាសាធារណៈ​នូវឯកសារសុរិយោដី ដែលមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី មន្ទីរ នឹងបន្ថែមម៉ោងធ្វើការបិទផ្សាយក្នុងរយៈពេល ១៥ថ្ងៃ (ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក) ចាប់ពីម៉ោង ៧:៣០ នាទីព្រឹក ដល់ម៉ោង ៨:០០(យប់) គិតចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង។

អត្ថបទទាក់ទង