លោក សុខ សំអាត អនុប្រធានមន្ទីរ បានចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាជាមួយភាគីពាក់ព័ន្ធ ស្ដីពី " ការកំណត់សកម្មភាពអាទិភាព នៃប្រព័ន្ធប្រកាសអាសន្ន និងប្រព័ន្ធព្យាករណ៍អាកាសធាតុ ដើម្បីដាក់បញ្ចូលទៅក្នុងផែនការគ្រប់គ្រងកន្លែងនេសាទ " ក្រោមការសម្របសម្រួលរបស់គម្រោង " ការបន្សំា និងភាពធន់នឹងអាកាសធាតុនៃសហគមន៍ពឹងអាស្រ័យលើធនធានជលផលនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា ដោយមានការចូលរួមពីលោកនាយខណ្ឌ និងមន្ត្រីខណ្ឌរដ្ឋបាលជលផលកោះកុង នៅសាលសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ២៩នាក់ ស្រី ០៣នាក់។
ថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង