រដ្ឋបាលឃុំត្រពាំងរូង, ថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣
លោក លៀង សាម៉ាត មេឃុំត្រពាំងរូង បានដឹកនាំលោក លោកស្រីក្រុមការងារឃុំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងរូង និងកម្លាំងប្រជាការពារភូមិ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមដង្ហែកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា ចូលវត្តព្រះពុទ្ធកោះកុងក្នុង(ហៅវត្តកោះកុងក្នុង) ស្ថិតនៅភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។





