រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្រ្តីនៃការិយាល័យសេវាសង្គមកិច្ច សហការជាមួយអង្គការម្លប់តាប៉ាង ចុះសួរសុខទុក្ខកុមារី ល.ស.ព អាយុ ១០ឆ្នាំ ដែលកំព្រាឪពុកម្តាយ និងកុមារា កុមារីនៅមជ្ឈមណ្ឌលថែទាំកុមារកំព្រារបស់រដ្ឋខេត្តកោះកុង

នាព្រឹកថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្រ្តី នៃការិយាល័យសេវាសង្គមកិច្ចចំនួន ០២រូប សហការជាមួយអង្គការម្លប់តាប៉ាង ចុះសួរសុខទុក្ខកុមារី ល.ស.ព អាយុ ១០ឆ្នាំ ដែលកំព្រាឪពុកម្តាយ និងកុមារា កុមារីនៅមជ្ឈមណ្ឌលថែទាំកុមារកំព្រារបស់រដ្ឋខេត្តកោះកុង។ ក្នុងនោះមន្ទីរសង្គមកិច្ចបានផ្ដល់នូវ នំចំណីមួយចំនួន និងអង្គការម្លប់តាប៉ាងបានផ្ដល់ទឹកគោជូរចំនួន ០១កេះ។

អត្ថបទទាក់ទង