ថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣
រដ្ឋបាលឃុំកោះកាពិ បានបើកកិច្ចប្រជុំវិសាមញ្ញលើកទី៧ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំកោះកាពិ ដើម្បីអនុម័តលើសំណើពាក្យលាឈប់ពីមុខតំណែងរបស់លោក ខៀវ សង្វាត ជាសមាជិកក្រុមប្រឹក្សាឃុំកោះកាពិ ក្រោមការដឹកនាំរបស់លោកស្រី លិ ឡាំងប្រធានក្រុមប្រឹក្សាឃុំកោះកាពិ និងជាប្រធានអង្គប្រជុំ ដែលមានសមាសភាពចូលរួម ៧នាក់ ស្រី១នាក់ នៅសាលាឃុំកោះកាពិ ។
របៀបវារៈនៃកិច្ចប្រជុំ
១. ពិនិត្យកូរ៉ុមសមាជិកក្រុមប្រឹក្សាឃុំចូលរួម
២. ពិភាក្សា និងអនុម័តលើសំណើសុំលាឈប់របស់លោក ខៀវ សង្វាត សមាជិកក្រុមប្រឹក្សាឃុំកោះកាពិ
៣. បញ្ហាផ្សេងៗ បិទអង្គប្រជុំ ៕
អត្ថបទ ៖ លឹម ឧត្តម







