លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមគាំទ្រយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលផ្តួចផ្តើមដោយក្រសួងបរិស្ថាន “ថ្ងៃនេះខ្ញុំមិនប្រើប្លាស្ទិកទេ” “យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា” រដ្ឋបាលខេត្តកោះកុង បានចុះអនុស្សរណៈយោគយល់ ជាមួយក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តី ក្រសួងបរិស្ថាន។
យុទ្ធនាការនេះរៀបចំឡើង ក្នុងគោលបំណង៖
១/ផ្សព្វផ្សាយជាផ្លូវការនូវចលនារួមគ្នាកាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជា តាមគោលការណ៍ស្ម័គ្រចិត្តស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក
២/ជំរុញការចូលរួមរបស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ស្ថាប័ន និងភាគីពាក់ព័ន្ធកាត់បន្ថយនិងឈប់ប្រើប្រាស់ប្លាស្ទិក
និង៣/ឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នារបស់ប្រជាពលរដ្ឋកម្ពុជា ជាមួយប្រជាជាតិលើសកលលោកក្នុងការកាត់បន្ថយការបំពុលដោយប្លាស្ទិក ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
កំពត ថ្ងៃអាទិត្យ ៧ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ November 19, 2023
















