លោក ទួន ឪទី អភិបាលរងស្រុក និងជាអនុប្រធានប្រចាំការគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកគិរីសាគរប្រចាំខែវិច្ឆិកាឆ្នាំ២០២៣ មានរបៀបវារៈចំនួន៤:
១.ត្រួតពិនិត្យរបាយការណ៍ការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣
២.ត្រួតពិនិត្យរបាយការណ៍ការអនុវត្តរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក
៣. ពិភាក្សារៀបចំការពារសន្ដិសុខ និងសណ្ដាប់ធ្នាប់ក្នុងពិធីបុណ្យ បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នាថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឋិកា ឆ្នាំ២០២៣
៤.បញ្ហាផ្សេងៗ
ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរងស្រុក កង័កម្លាំងប្រដាប់អាវុធ នាយប៉ុស្ដិ៍នគរបាលកោះម្នាស់ លោកនាយក នាយករងរដ្ឋបាលសាលាស្រុក នាយផ្នែកជលផលពាមក្រសោប នាយករងឧទ្យានបទុមសាគរ លោកមេឃុំកោះស្ដេច លោកស្រីជំទប់១ឃុំ លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាល និងអ្នកពាក់ពន្ធ័នៅសាលប្រជុំសាលាស្រុកគិរីសាគរ ។
…………………………………………….
ថ្ងៃអង្គារ ៩ កើត ខែកត្តិក ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣
November 21, 2023
















