លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ មហាឧបាសិកា យិប ថាំកេសន ដែលត្រូវជាមាតាក្មេក សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីបុណ្យសព ប្រារព្ធឡើងតាមប្រពៃណីព្រះពុទ្ធសាសនា នៅភូមិស្ទឹងវែង (ឆ្មាបាត់) សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ថ្ងៃអង្គារ ៩ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ November 21, 2023








