រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំថ្មស បានបើកកិច្ចប្រជុំធ្វើការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍ឃុំឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក អិក កួន

រដ្ឋបាលឃុំថ្មស បានបើកកិច្ចប្រជុំធ្វើការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍ឃុំឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក អិក កួន មេឃុំថ្មស និងមានការអញ្ជើញចូលរួមពីលោក តាយ ឆាយា មន្ត្រីបច្ចេកទេសមន្ទីរផែនការខេត្ត លោក អាន ចាន់គង្គារ ប្រធានការិយាល័យផែនការគាំទ្រឃុំសង្កាត់ស្រុក លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ មេភូមិគ្រប់ភូមិ និងក្រុមហ៊ុនចូលរួមដេញថ្លៃមានចំនួន០៣ ក្រុមហ៊ុនមានដូចរាយនាមខាងក្រោម÷១- ក្រុមហ៊ុន កក់ ស៊ុនសេង២- ក្រុមហ៊ុន តុង អេន៣-ក្រុមហ៊ុន ឃុត ជីម+ក្រុមហ៊ុនដែលទទួលបានការជោគជ័យ ក្នុងការដេញថ្លៃគម្រោងមាន១-ការសាងសង់ផ្លូវក្រាលក្រួសក្រហម ១ខ្សែ ភូមិស្រែត្រាវ (កូរ៉ុមពុំគ្រប់)២-ការសាងសង់លូមូលកាត់ផ្លូវភ្លោះ ១កន្លែង ភូមិចម្លងគោ (កូរ៉ុមពុំគ្រប់) ៣-ការសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ មាន ភូមិ ចំការលើ ១ខ្សែ , ភូមិ ស្រែថ្មី ១ខ្សែ បានទៅលើ #ក្រុមហ៊ុន_ឃុត_ជីម ក្នុងតម្លៃ ៧០,៣៨០,០០០រៀល

ប្រភពៈរដ្ឋបាលឃុំថ្មស

---------------------------

ថ្ងៃពុធ ២រោច ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២៣

អត្ថបទទាក់ទង