រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំព្រែកខ្សាច់ បានបើកកិច្ចប្រជុំរបស់ក្រុមប្រឹក្សាឃុំប្រចាំខែ វិច្ឆិកាឆ្នាំ ២០២៣ លើកទី ១៨ អាណត្តិទី ៥ ឆ្នាំទី ២ តបស់ក្រុមប្រឹក្សា

រដ្ឋបាលឃុំព្រែកខ្សាច់

លោក រៀម រុំ មេឃុំ ព្រែកខ្សាច់ បានបើកកិច្ចប្រជុំសាមញ្ញប្រចាំខែវិច្ឆិកាឆ្នាំ ២០២៣ ។
ដោយមានរបៀបវារៈសំខាន់ៗចំនួន ៤ គឺ ÷
១. ពិនិត្យ និងអនុម័ត្រកំណត់ហេតុប្រជុំរបស់ក្រុមប្រឹក្សាឃុំប្រចាំខែតុលាឆ្នាំ ២០២៣
២. ពិនិត្យនិងអនុម័តរបាយការណ៍ប្រចាំខែតុលាឆ្នាំ ២០២៣
៣. របាយការណ៍របស់ក្រុមប្រឹក្សាឃុំមេភូមិ អនុភូមិ សមាជិកភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ លោកគ្រូអ្នកគ្រូ ក្រុមទ្រទ្រង់សុខភាពភូមិ និងសហគមន៍នេសាទឃុំព្រែកខ្សាច់
៤. មតិ និងបញ្ហាផ្សេងៗ
សមាសភាពអញ្ជើញចូលរួមមានក្រុមប្រឹក្សាចំនួន ៥/៥ ក្រៅពីនេះមានការអញ្ជើញចូលរួមពីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកសាច់លោកមេភូមិព្រែកខ្សាច់ សមាជិកភូមិសំរុងតាកែវ លោកអនុភូមិសំរុងតាកែវ សមាជិកភូមិសំរុងតាកែវ ក្រុមទ្រទ្រង់សុខភាពភូមិ លោកនាយកសាលាបឋមសិក្សាព្រែកខ្សាច់ សហគមន៍នេសាទឃុំព្រែកខ្សាច់ សរុបចំនួន ១៨ នាក់ ស្រី ០៦ នាក់ ។

ថ្ងៃពុធ ២ ខែកត្តិក ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣
November 29, 2023

អត្ថបទទាក់ទង