រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ចេង មុនីរិទ្ធ អភិបាលស្ដីទីស្រុកណ្ឌលសីមា ដឹកនាំក្រុមការងារ ចុះ ផ្សព្វផ្សាយសេចក្ដីជូនដំណឹង ស្ដីពីការបិទអាជីវកម្មម៉ាស្សាសុខភាព និងស្ប៉ា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុក ជាបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ថ្ងៃព្រហស្បតិ៍ ០២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ០៨:០០នាទីព្រឹក លោក ចេង មុនីរិទ្ធ អភិបាលស្ដីទីស្រុកណ្ឌលសីមា ដឹកនាំក្រុមការងារ ដែលមានលោកប្រធានការិយាល័យច្រកចេញចូលតែមួយ លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំប៉ាក់ខ្លង មន្រ្តីការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍ សហគមន៍ កម្លាំងអធិការនគរបាលស្រុក និងមន្ត្រីកងរាជអាវុធហត្ថស្រុកចុះផ្សព្វផ្សាយសេចក្ដីជូនដំណឹង ស្ដីពីការបិទអាជីវកម្មម៉ាស្សាសុខភាព និងស្ប៉ា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុក ជាបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី ។
នៅក្នុងស្រុកមណ្ឌលសីមា

អត្ថបទទាក់ទង