រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំ ថ្មស សូមបំភ្លឺជូនសាធារណៈជន ទាំងក្នុងនិងក្រៅស្រុក ឱ្យបានជ្រាបថា៖ កាលពីពេលថ្មីៗនេះ មានការចុះ ផ្សាយព័ត៌មានពីគណនីហ្វេសបុក (Facebook Page) ឈ្មោះ: Koh Kong Hote News ដែលបានបង្ហោះ នៅក្នុងបណ្តាញ សង្គម (Facebook) កាលពីព្រឹកថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០២៣ បានលើកឡើងចំពោះការ លក់ផ្ទះបាន ៣៦,០០០ ដុល្លារ

រដ្ឋបាលឃុំ ថ្មស សូមបំភ្លឺជូនសាធារណៈជន ទាំងក្នុងនិងក្រៅស្រុក ឱ្យបានជ្រាបថា៖ កាលពីពេលថ្មីៗនេះ មានការចុះ ផ្សាយព័ត៌មានពីគណនីហ្វេសបុក (Facebook Page) ឈ្មោះ: Koh Kong Hote News ដែលបានបង្ហោះ នៅក្នុងបណ្តាញ សង្គម (Facebook) កាលពីព្រឹកថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០២៣ បានលើកឡើងចំពោះការ លក់ផ្ទះបាន ៣៦,០០០ ដុល្លារ សង បំណុល ធនាគារ និងសងគេផ្សេងៗទៀត ត្រូវបានលោកមេភូមិឈ្មោះ ជា សុថាវីរិទ្ធ និងលោក មេឃុំ ថ្មស លោក អិក កូន ច្របាច់ ករ ពលរដ្ឋខ្លួនឯង យកលុយសាហាវបំផុត ដោយមេភូមិ យកលុយ ២០០ដុល្លារ និងមេឃុំយកចំនួន ១,១០០ដុល្លារ ថ្លៃចុះហត្ថ លេខា នៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលធ្វើឲ្យសាធារណៈជន និងបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គម មួយចំនួនបានយល់ច្រឡំ ។

រដ្ឋបាលឃុំ សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ឈ្មោះ ណ សុភឿន និងប្រពន្ធឈ្មោះ មឿង នាម បានស្នើ ដល់ក្រុមការងារភូមិឃុំ ចុះវាស់វែងដីលំនៅឋានរបស់ខ្លួនដែលមានទំហំ (ទទឹងមុខ១១,៧០ម + ទទឹងក្រោយ៨,៤០ម) និង (បណ្តោយ១៨ម + ១៩ម) ដើម្បីផ្ទេរសិទ្ធិទៅឈ្មោះ ជា ហុកហ៊ាន និងប្រពន្ធឈ្មោះ ឡាន់ ហួង ដែលរស់នៅក្នុងភូមិថ្មស ក្នុងតម្លៃ ៣៥,០០០ ដុល្លារ ហើយចំពោះការរត់ការនោះ គឺក្រុមការងារមិនបានទាមទារ ដូចការលើកឡើងរបស់គណនីហ្វេសបុក (Facebook Page) ឈ្មោះ Koh Kong Hote News ដែលបានបង្ហោះ នៅក្នុងបណ្តាញសង្គម (Facebook) នោះឡើយ ជាក់ស្តែងឈ្មោះ ជីន សុកាន អ្នកគួកជេ និងជាអ្នករត់ការឯកសារផ្ទេរសិទ្ធិ ក្នុងតម្លៃ ១,១០០ ដុល្លារ (ក្នុងនោះ ៨០០ ដុល្លារ ជា ភាគរយអ្នក គួកជេ និង ៣០០ដុល្លារ ទៀតអ្នករត់ការនោះបានជូនក្រុមការងារ) ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន អ្នកសារព័ត៌មានជាតិ និងអន្តជាតិ ទទួលជ្រាបជា

ព័ត៌មាន ហើយសូមកុំមានការភ័ន្តច្រលំបន្តទៀត ។ សូមបងប្អូនប្រជាពលរដ្ឋ សាធារណៈជន អ្នកសារព័ត៌មានជាតិ និងអន្តជាតិ មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ ។

សូមអរគុណ🙏

អត្ថបទទាក់ទង