រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ៖ សហការជាមួយអង្គការ Save the Children ប្រចាំស្រុកបូទុមសាគរ រៀបចំកិច្ចប្រជុំប្រចាំខែរបស់ក្រុមកសិករអ្នកផលិត អំពីការកត់ត្រាបញ្ជីស្នាមប្រាក់សន្សំ-កម្ចី ការធ្វើផែនការផលិតកម្ម បញ្ហាប្រឈមនានា

លោក សឹង លី ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោក ញឹម សារុន ប្រធានការិយាល័យកៅស៊ូ បានសហការជាមួយអង្គការ Save the  Children ប្រចាំស្រុកបូទុមសាគរ រៀបចំកិច្ចប្រជុំប្រចាំខែរបស់ក្រុមកសិករអ្នកផលិត អំពីការកត់ត្រាបញ្ជីស្នាមប្រាក់សន្សំ-កម្ចី ការធ្វើផែនការផលិតកម្ម បញ្ហាប្រឈមនានា កើតឡើងក្នុងក្រុម បានចំនួន ០៣ក្រុម នៅភូមិកណ្តោល ភូមិសុវណ្ណាបៃតង ឃុំកណ្តោល និងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង មានកសិករចូលរួមសរុប ៣២នាក់ ស្រី ១០នាក់។

ថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង