រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមការងារចម្រុះ ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានដ្ឋានជួសជុល និងកៃច្នៃតំឡើងរថយន្ត១កន្លែង ទីតាំងថ្មី ស្ថិតនៅស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមការដឹកនាំដោយលោកស្រី អ៊ុន សុគន្ធីតា នាយករង រដ្ឋបាលសាលាខេត្តកោះកុង

ក្រុមការងារចម្រុះ ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានដ្ឋានជួសជុល និងកៃច្នៃតំឡើងរថយន្ត១កន្លែង ទីតាំងថ្មី ស្ថិតនៅស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមការដឹកនាំដោយលោកស្រី អ៊ុន សុគន្ធីតា នាយករង រដ្ឋបាលសាលាខេត្តកោះកុង ។

ដើម្បីឆ្លើយតបតាមតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងតបតាមសំណើរបស់ម្ចាស់យានដ្ឋានតាមរយៈអង្គភាពចេញ ចូលតែមួយរបស់រដ្ឋបាលខេត្តកោះកុង ថ្ងៃនេះរដ្ឋបាលខេត្តបានចាត់លោកស្រី អ៊ុន សុគន្ធីតា ឱ្យដឹកនាំក្រុមការងារចម្រុះដោយសហការជាមួយមន្ទីរសាធារណៈ និងដឹកជញ្ជូន និងរដ្ឋបាលស្រុកបូទុមសាគរ ចុះពិនិត្យទីតាំងស្នើសូមបើកយានដ្ឋន និងកៃច្នៃតំឡើងរថយន្តរបស់ឈ្មោះ តឹង ថាវ ស្ថិតនៅក្នុងភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។
ដែលមានសមាភាពចូលរួមប្រជុំខាងលើនេះមានដូចជា៖
លោក សាង ស៊ីណេត អភិបាលរងស្រុក លោកស្រី ធន ស៊ីហ្គិច អនុប្រធានអង្គភាពច្រកចេញ ចូល សាលាខេត្ត លោក សំ ផល្លី អនុប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍ និងសំណង់ លោក សយ សុផល នាយករងរដ្ឋបាលស្រុកបូទុមសាគរ លោកមេឃុំ លោកមេភូមិ និងមន្ត្រីជំនាញពាក់ព័ន្ធ ។
បន្ទាប់ពីបានពិនិត្យមើលទីតាំងស្នើសូ សម្ភារដែលបម្រើក្នុងយានដ្ឋានរួចមក លោកស្រីប្រធានក្រុមការងារ បានណែនាំដល់ម្ចាស់យានដ្ឋនដូចខាងក្រោម ៖
១/យកចិត្ដទុកដាក់ក្នុងជួសជុលឱ្យស្របតាមបច្ចេកទេស
២/កាត់បន្ថយសំឡេងរំខានក្នុងយានដ្ឋាន
៣/រក្សាសុខសុវត្ថិភាពដល់កម្មករក្នុងយានដ្ឋាន
៤/ថែរក្សាបរិស្ថាន
៥/ត្រូវទុកដាក់សម្ភារចាស់ និងកាកសំណល់ឱ្យបានល្អ ។
ថ្ងៃសុក្រ ៩កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ។

អត្ថបទទាក់ទង