រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះស្ដេចបានចូលរួមពិធីបុណ្យសព​ ឈ្មោះ​ ណាត់ អុីង​ ភេទប្រុស អាយុ​ ៨៧ឆ្នាំ​ ជាប្រជាពលរដ្ឋមានជីវភាពខ្វះខាតរស់នៅភូមិកោះស្ដេច​ ឃុំកោះស្ដេច

​ លោក​ សាយ​ ហេង​ មេឃុំកោះស្ដេច​ បានដឹកនាំ​ លោក​ លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ​ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល​ លោកប្រធានគណៈកម្មការ​សាលាបឋមសិក្សាហ៊ុនសែនកោះស្ដេច និងលោកគ្រូ​ ដេីម្បីចូលរួមពិធីបុណ្យសព​ ឈ្មោះ​ ណាត់ អុីង​ ភេទប្រុស អាយុ​ ៨៧ឆ្នាំ​ ជាប្រជាពលរដ្ឋមានជីវភាពខ្វះខាតរស់នៅភូមិកោះស្ដេច​​ មូលហេតុស្លាប់​ (មានផ្ទុកជំងឺទឹកនោមប្រៃ​ និងជំងឺសួត)​ និងបានចូលរួមរំលែកទុក្ខ​គ្រួសារនៃសព រួមមាន អង្ករទម្ងន់​ ៥០គីឡូក្រាម​ ចំនួន​ ១បាវ​,​ ទឹកក្រូចចំណុះ​ ១.៥លីត​ ចំនួន​ ១កេះ​ និង​ថវិកាចំនួន​ ៣៧០,០០០​ រៀល​ ស្ថិតនៅ ភូមិកោះស្ដេច​ ឃុំកោះស្ដេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង។

​ រដ្ឋបាលឃុំកោះស្ដេច

ថ្ងៃអង្គារ ១៤កេីត ខែមិគសិរ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣
ថ្ងៃនេះ ជាថ្ងៃកោរ
December 26, 2023

អត្ថបទទាក់ទង