រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី លី មុន្នី ជាសមាជិកគណៈកម្មាធិការ ស.ស.យ.ក. ស្រុកមណ្ឌលសីមា តំណាងអោយលោក ក្រូច បូរីសីហា ប្រធានគណៈកម្មាធិការ ស.ស.យ.ក. បានដឹកនាំយុវជនចុះសួរសុខទុក និងចែកអំណោយដល់ពលករឆ្លងដែនដែលត្រូវបានអាជ្ញារឃាត់ទុក១៤ថ្ងៃ ចំនួន០៦នាក់ សម្រាក់នៅវិទ្យាល័យហ៊ុន សែន ចាំយាម ។

នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ លោកស្រី លី មុន្នី ជាសមាជិកគណៈកម្មាធិការ ស.ស.យ.ក. ស្រុកមណ្ឌលសីមា តំណាងអោយលោក ក្រូច បូរីសីហា ប្រធានគណៈកម្មាធិការ ស.ស.យ.ក. បានដឹកនាំយុវជនចុះសួរសុខទុក និងចែកអំណោយដល់ពលករឆ្លងដែនដែលត្រូវបានអាជ្ញារឃាត់ទុក១៤ថ្ងៃ ចំនួន០៦នាក់ សម្រាក់នៅវិទ្យាល័យហ៊ុន សែន ចាំយាម ។

ក្នុងឪកាសនោះដែរលោកប្រធានគណៈកម្មាធិការបានផ្តាំផ្ញើសួរសុខទុក្ខពលករ សូមរក្សាសុខភាពអោយបានល្អ សម្អាតអនាម័យខ្លួនប្រាណ ពាក់ម៉ាស់និងលាងដៃនិងសាប៊ូអោយបានញឹកញាប់ បើមានអការៈមិនស្រួលសូមរាយការណ៍មកអាជ្ញាធរអោយគាត់បានដឹងភ្លាមៗ។

អំណោយទទួលបានក្នុងម្នាក់ៗមានៈ មី០១កេស ទឹកក្រូច០១ឡូ ត្រីខ០១ឡូ ទឹកសុទ្ធ០២យួរ នំ០១កញ្ចប់ធំ ស្ករគ្រាប់០១កញ្ចប់

អត្ថបទទាក់ទង