រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្តមសេនីយ៍ត្រី ទេព វណ្ណឌី មេបញ្ជាការរងជាប្រធានក្រុមលេខាធិការដ្ឋានស អ កខេត្តតំណាង លោកឧត្ដមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធាន គណៈកម្មាធិការស អ កខេត្តកោះកុង បាននាំយកថវិកាបេឡាមរណសង្គ្រោះ និងសម្ភារមួយចំនួន ប្រគល់ជូនដល់គ្រួសារ នៃសពលោកស្រី លី ហៀង(គ្រួសារជនពលី)ជាសមាជិកស អ ក នៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោកឧត្តមសេនីយ៍ត្រី ទេព វណ្ណឌី មេបញ្ជាការរងជាប្រធានក្រុមលេខាធិការដ្ឋានស អ កខេត្តតំណាង លោកឧត្ដមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុងជាប្រធាន គណៈកម្មាធិការស អ កខេត្តកោះកុង បានដឹកនាំ សមាជិកក្រុមលេខាធិការដ្ឋានស អ កខេត្ត អនុប្រធានមន្ទីរ សង្គមកិច្ចខេត្ត ប្រធានកិត្តិយសស អ កក្រុងខេមរភូមិន្ទ ប្រធាន អនុប្រធានគណកម្មាធិការស អ កក្រុងខេមរភូមិន្ទ ប្រធានកិត្តិយសស អ កសង្កាត់ស្មាច់មានជ័យ និងប្រធានសាខាស អ ក សង្កាត់ស្មាច់មានជ័យ  បាននាំយកថវិកាបេឡាមរណសង្គ្រោះ និងសម្ភាររួមមានដូចខាងក្រោម!
១/ថវិកាបេឡារណៈសង្គ្រោះចំនួន ៤លានរៀល។
២/លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានកិត្តិយសស អ កខេត្ដកោះកុងបានឧបត្ថម្ភថវិកាចំនួន ៥០មុឺនរៀល ។
៣/លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ ប្រធានគណកម្មាធិការស អ កខេត្តកោះកុង បានឧបត្ថម្ភអង្ករចំនួន ០២បាវតូច ស្មេី៤៥គីឡូក្រាម ទឹកត្រី១កេស ទឹកស៊ីអុីវ១កេស និងមី១កេសតូច។
-ប្រគល់ជូនដល់គ្រួសារ នៃសព
លោកស្រី លី ហៀង(គ្រួសារជនពលី)ជាសមាជិកស អ ក នៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។

អត្ថបទទាក់ទង