រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្តមសេនីយ៍ត្រី ទេព វណ្ណឌី មេបញ្ជាការរងជាប្រធានក្រុមលេខាធិការដ្ឋានស អ ក បាននាំយកថវិកាបេឡារណៈសង្គ្រោះ និងសម្ភារមួយចំនួន ប្រគល់ជូនក្រុមគ្រួសារលោក ប៊ុត មឿន(និវត្តន៍ជន)

លោកឧត្តមសេនីយ៍ត្រី ទេព វណ្ណឌី មេបញ្ជាការរងជាប្រធានក្រុមលេខាធិការដ្ឋានស អ កបាន នាំសមាជិកក្រុមលេខាធិការដ្ឋាន ស អ កខេត្តអនុប្រធានមន្ទីរសង្គមកិច្ចខេត្ត ប្រធានកិត្តិយសស អ កស្រុកមណ្ឌលសីមា ប្រធាន អនុប្រធានគណកម្មាធិការស អ កស្រុកមណ្ឌលសីមា ប្រធានកិត្តិយសស អ កឃុំបាក់ខ្លងនិងប្រធានសាខាស អ កឃុំបាក់ខ្លង។ បាននាំយកថវិកាបេឡារណៈសង្គ្រោះនិងសម្ភាររួមមានដូចខាងក្រោម
១/ថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល។
២/លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តជាប្រធានកិត្តិយសស អ កខេត្តកោះកុង។
៣/លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានគណកម្មាធិការស អ កខេត្តឧបត្ថម្ភអង្ករចំនួន២បាវតូច ស្មើ៤៥គីឡូក្រាម ទឹកត្រីចំនួន១កេស ទឹកស៊ីអុីចំនួន១កេស និងមីចំនួន១កេសតូច ដែលបានទទួល ប្រគល់ជូនក្រុមគ្រួសារលោក ប៊ុត មឿន(និវត្តន៍ជន) ដែលបានមរណភាពកាលពីថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៣,១១នាទី។

អត្ថបទទាក់ទង