រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សា លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាល បានដឹកនាំសមាជិកក្រុមប្រឹក្សា លោកអភិបាលរងស្រុក និងមន្ត្រីនៃរដ្ឋបាលស្រុក មកចូលរួមជូនពរ ឯកឧត្ដម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងឧត្ដមស្វាមី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល នៅគេហដ្ឋានរបស់ឯកឧត្ដម លោកជំទាវ ។

រដ្ឋបាលស្រុកបូទុមសាគរ សូមបួងសួងដល់វត្ថុស័ក្តសិទ្ធក្នុងលោកតាមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះ ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ លោកជំទាវអភិបាលខេត្ត ព្រមទាំងបុត្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសាកល២០២៤ សូមទទួលបាននូវសុខភាពល្អ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ និងជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ។🙏🙏🙏

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃព្រហស្បតិ៍ ៨ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ថ្ងៃនេះ ជាថ្ងៃសីល

អត្ថបទទាក់ទង