រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតំបន់វិនិច្ឆ័យចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធចំនួន ៤ភូមិ នៅឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈខេត្តកោះកុង និងជាប្រធានគណៈកម្មការរដ្ឋបាល បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតំបន់វិនិច្ឆ័យសម្រាប់ចុះបញ្ជីដីធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន៤ភូមិ គឺភូមិទួលគគីរក្រោម ភូមិទួលគគីរលើ ភូមិតាចាត និងភូមិកោះចាក ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ក្នុងពិធីប្រកាសតំបន់វិនិច្ឆ័យចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធនេះ លោក សុខ សុទ្ធី មានមតិសំណេះសំណាល ណែនាំ និងសំណូមពរដូចខាងក្រោម៖
១-សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយក្រុមការងារមន្ត្រីជំនាញក្នុងការចុះបញ្ជីដី ដោយរៀបចំឯកសារទុកឱ្យបានរួចរាល់ មានដូចជា អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សៀវភៅស្នាក់នៅ សំបុត្រអាពាហ៍ពិពាហ៍ (រៀបការរួច) លិខិតបញ្ជាក់ដីធ្លី ព្រមទាំង បោះបង្គោលព្រំដីរបស់ខ្លួនឱ្យបានច្បាស់លាស់
២-សូមលោកមេភូមិ មេឃុំ ជួយសម្រួល ដល់ប្រជាពលរដ្ឋ ក្នុងការធ្វើលិខិតបញ្ជាក់ផ្សេងៗដែលបម្រើដល់ការចុះបញ្ជីដីរបស់ប្រជាពលរដ្ឋម្ចាស់កម្មសិទ្ធិដីធ្លី។
ថ្ងៃសុក្រ ៩ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ January 5, 2024

អត្ថបទទាក់ទង