រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញប្រគល់ថវិកា របស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត ជូនដល់ក្រុមកីឡាករទូកនាគ ទូកប្រពៃណីខេត្តកោះកុង ដែលបានចូលរួមប្រកួតទូទាំងប្រទេសលើកទី១០ ប្រចាំឆ្នាំ២០២៣ ដើម្បីដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០២៣ នៅដងស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញប្រគល់ថវិកា របស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត ជូនដល់ក្រុមកីឡាករទូកនាគ ទូកប្រពៃណីខេត្តកោះកុង ដែលបានចូលរួមប្រកួតទូទាំងប្រទេសលើកទី១០ ប្រចាំឆ្នាំ២០២៣ ដើម្បីដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០២៣ នៅដងស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ថ្ងៃនេះខ្ញុំសូមចូលរួមអបអរសាទរ និងថ្លែងអំណគុណ ចំពោះកីឡាករដែលបានចូលរួមប្រកួតទូទាំងប្រទេសលើកទី១០ ប្រចាំឆ្នាំ២០២៣ ដើម្បីដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០២៣ នៅដងស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយទទួលបានចំណាត់ថ្នាក់លេខ៤ ទាំងនេះកើតចេញពីការខិតខំរបស់បងប្អូនកីឡាករ ដែលតំណាងខេត្តរបស់យើង ខ្ញុំជឿជាក់ថា ឆ្នាំបន្តបន្ទាប់ ក្រុមកីឡាករ និងខិតខំបន្ថែមទៀត ដើម្បីទទួលបានជោគជ័យ កាន់តែល្អបន្ថែមទៀត។ មួយវិញទៀតក្នុងនាមរដ្ឋបាលខេត្ត តែងតែគាំទ្រ ជានិច្ច ដើម្បីឱ្យក្រុមកីឡាករ បានចូលរួមប្រកួត ដណ្ដើមជ័យជម្នះ ជូនខេត្តរបស់យើងបន្តទៀត៕
ថ្ងៃសុក្រ ៩ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ January 5, 2024

អត្ថបទទាក់ទង