រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្តមសេនីយ៍ត្រី ទេព វណ្ណឌី តំណាងលោកឧត្ដមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុងជាប្រធានគណៈកម្មាធិការស អ ក ខេត្តកោះកុង បាននាំយកថវិកាបេឡាមរណសង្គ្រោះ និងសម្ភារមួយចំនួន ប្រគល់ជូនដល់គ្រួសារ នៃសពលោកស្រី មាស ផល្លី (គ្រួសារជនពលី)ជាសមាជិកស អ ក នៅភូមិនាងកុក ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

លោកឧត្តមសេនីយ៍ត្រី ទេព វណ្ណឌី តំណាងលោកឧត្ដមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុងជាប្រធានគណៈកម្មាធិការស អ ក ខេត្តកោះកុង បានដឹកនាំក្រុមលេខាធិការដ្ឋានស អ កខេត្ត អនុប្រធានមន្ទីរ សង្គមកិច្ចខេត្ត ប្រធាន អនុប្រធានគណកម្មាធិការស អ កស្រុកមណ្ឌលសីមា ប្រធានកិត្តិយសស អ កឃុំបាក់ខ្លង ប្រធានសាខាស អ ក ឃុំបាក់ខ្លង បាននាំយកថវិកាបេឡាមរណសង្គ្រោះ និងសម្ភាររួមមានដូចខាងក្រោម!
១/ថវិកាបេឡារណៈសង្គ្រោះចំនួន ៤លានរៀល។
២/លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានកិត្តិយសស អ កខេត្ដកោះកុង បានឧបត្ថម្ភថវិកាចំនួន ៥០មុឺនរៀល ។
៣/លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ ប្រធានគណកម្មាធិការស អ កខេត្តកោះកុង បានឧបត្ថម្ភអង្ករចំនួន ២បាវតូច ស្មេី៤៥គីឡូក្រាម ទឹកត្រី១កេស ទឹកស៊ីអុីវ១កេស និងមី១កេសតូច។
-ប្រគល់ជូនដល់គ្រួសារ នៃសព
លោកស្រី មាស ផល្លី (គ្រួសារជនពលី)ជាសមាជិកស អ ក នៅភូមិនាងកុក ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ បានទទួលមរណភាពកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។

អត្ថបទទាក់ទង